Lyrics into Song 歌詞產生器 價格 我的歌曲

Raining

Song generated By ✨LyricsintoSong.com

Song Cover
v1

@ OUDOM MEAS

2026-05-20 00:04:05

歌詞

ល្ងាចមួយខ្យល់បក់យ៉ាងខ្លាំងណាស់
ពពកខ្មៅក្រាស់ពេញមេឃា
ភ្លៀងធ្លាក់រាវៗកាយរងា
បានគុណពុំងាយកអាសារ។

ឆ័ត្រតូចច្រឡឹងសមនឹងរាង
បញ្ចេញសំនៀងផ្អែមចិន្តា
ហៅខ្ញុំចូលជ្រកក្បែរជីវា
អង្រន់ឱរ៉ាញ័រឥតល្ហែ។

ក្រោមឆ័ត្រកាត់ភ្លៀងជាមួយគ្នា
ស្រក់លើពសុធាលាស់ត្រួយស្នេហ៍
ដាក់ជីស្រោចទឹកថ្នាក់ថ្នមថែ
ចាំច្រើនឆ្នាំខែចាំផ្លែផ្កា។

ចាំអើយៗចាំច្រើនរដូវ
ចាំយូរៗទៅសែនឯកា
ត្រួយលាស់សែនយឺតព្រោះរាមរ៉ា
មិនហ៊ានវាចាថាស្នេហ៍ស្រី។

ហាម្តេចនឹងកើតគេជាផ្កា
ក្លិនគាប់នាសារូបល្អក្រៃ
ឯងជាជន្លេនរស់ក្នុនដី
ម្តេចមាននិស្ស័យក្រេបលំអង។

ឱពន្លកស្នេហ៍ខំថែដាំ
មិនហ៊ានក្តិចខ្ញាំនៅខ្ចីផង
សង្ឃឹមថ្ងៃស្អែកបានដូចផ្សង
បានក្រេបលំអងបុប្ផាស្រី។

音樂風格

Classic , Romantic, Male Vocals, Rhythm Guitar